ប្រវត្តិ និង និមិត្ត នៃការបង្កើត ព័ន្ធកិច្ច អប្រាហាំ និង សារ៉ា

១-ក្រុមតូច លោក ឃិន សុធា ដែលមានទីតាំងនៅម្តុំស្ទឹងមានជ័យ ដែលមានអ្នកតំណាង គឺអ្នកស្រី ហែម ប៉ូលីម។
២-ក្រុមតូច ដែលមានទីតាំងនៅម្តុំឡានទឹកទួលស្លែង ដែលមានអ្នកតំណាង គឺអ្នកស្រី ភុល សុខុន។
៣-ក្រុមតូច អ្នកស្រី យ៉ឹង ឆៃលាង ដែលមានទីតាំងនៅម្តុំទួលសង្កែ។

ដូចបងប្អូនបានជ្រាបស្រាប់ហើយថាប្រទេសកម្ពុជាយើងជាប្រទេសមួយដែលកំពុងអភិវឌ្ឍន៍ ដូច្នេះហើយបានជាយើងឃើញមាននូវតំរូវការជាច្រើនដូចជាមានកុមារកំព្រា ជនក្រីក្រចាស់ជរាជាដើម។ ហើយជន រងគ្រោះទាំងនោះកំពុងតែត្រូវការជំនួយពីយើង។ដោយហេតុដូចបានជំរាបជូនបងប្អូន រួមជំនឿខាងលើយ៉ាងសង្ខេប ពីគោលបំណង និមិត្ត និងផែនការ ណ៍នៃព័ន្ធកិច្ច អ៏ប្រាហាំ និង សារ៉ា​។

ខ្ញុំបាទ ហេង សេងសារិន តំណាងអោយ គណៈកម្មការ និងអភិបាលនៃ “ព័ន្ធកិច្ច អ៏ប្រាហាំ និង សារ៉ា” មានកិត្តិយសសូមគោរពអញ្ជើញដល់បងប្អូនរួមជំនឿទាំងអស់មិនថាចាស់ ឬ យុវជន យុវនារី ដែលមាន ចិត្តចង់ជួយដល់ ក្មេង កំព្រា ស្ត្រីមេម៉ាយ ជនក្រីក្រ ចាស់ជរា ជនខ្វះទីពឹង ជនអស់សង្ឃឹម និង អស់អ្នកដែលកំពុងតែជួបទុក្ខលំបាកផ្សេងៗ យើងខ្ញុំ សូមស្វាគមន៍ចំពោះគ្រប់ទាំងដង្វាយរបស់បងប្អូន មិនថាជា ថវិការ រឺ ជាសំភារៈនោះទេ។